សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ត្រាំ អ៊ីវតឹក


នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៤:២៥នាទី ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។
សពរបស់ឯកឧត្តមបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះរបស់ ឯកឧត្តម ដែលស្ថិតនៅផ្ទះលេខ៣៦ ផ្លូវ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។