សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីប្រទានភ្លើងបូជាសព ឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្រី្តទទួលបន្ទុកបេសកកម្មពិសេស នៃទីស្តីការគណ:រដ្ឋមន្ត្រី


ព្រឹកថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបូជាសព និងរំលែកទុក្ខក្រុមគ្រួសារសព ឯកឧត្តម ត្រាំ អ៊ីវតឹក
ទេសរដ្ឋមន្រី្តទទួលបន្ទុកបេសកកម្មពិសេស នៃទីស្តីការគណ:រដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនដែល
បានទទួលមរណភាពនៅថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៤:២៥នាទី រសៀលក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។
នាឱកាសនោះ សម្តេចភក្តី បានផ្តល់កិត្តិយសប្រទានភ្លើងបូជាសពនៅបរិវេណទីលានព្រះមេរុ មុខវត្តបុទុមវត្តី។
សូមឲ្យវិញ្ញាណក្ខ័ន្ធឯកឧត្តម ត្រាំ អ៊ីវតឹក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ….៕