អភិបាល​ខេត្ត​ពោធិ៍សាត់​ បាន​អញ្ជើញចូល​រួម​ក្នុងពិធីប្រគល់ទទួលសម្ភារបរិក្ខាពេទ្យ និងថេបប្លេត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនខេត្តទាំងចំនួន​០៥


នាព្រឹក​ថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ បាន​អញ្ជើញចូល​រួម​ក្នុងពិធីប្រគល់ទទួលសម្ភារបរិក្ខាពេទ្យ និងថេបប្លេត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនខេត្តទាំងចំនួន​០៥​ មាន​ខេត្ត​កំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់​ដំបង​​ ប៉ៃលិន​ និង​ បន្ទាយ​មានជ័យ​ ធ្វើ​ឡើង​នូវ​វេទិកា​ក្នុង​សាលា​ខេត្ត​ពោធិ៍សាត់​ ក្រោមអធិបតីភាពជាអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវ លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ។