ឯកឧត្តម ហួត ហាក់ អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារបស់លេខាធិការដ្ឋាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល


រសៀលថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារបស់លេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល និងដើម្បីត្រៀមរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សថ្នាក់កណ្ដាលប្រចាំឆមាសទី១ ឆ្នាំ២០២១ នៅបន្ទប់យុវជននាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន ៧មករា ខណ្ឌចំការមន រាជធានីភ្នំពេញ៕