ថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយលោក លី សារី អភិបាលរងខេត្ត តំណាងឲ្យឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យបានដឹកនាំការងារខេត្ដនិងអាជ្ញាធរស្រុកម៉ាឡៃនិង មន្ត្រីបរិស្ថានខេត្ត កងកម្លាំង មន្រ្ដីមូលដ្ឋានបានចុះពិនិត្យទីតាំងកំណត់ព្រំដីចំនួន ២០០ហិកតាស្ថិតនៅ ឃុំ ទួលពង្រ ស្រុក ម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ដែលខាងបរិស្ថានបានដៅចំណុចជូនអាជ្ញាធរខេត្តបន្ទាយមានជ័យដើម្បីប្រគល់ជូនប្រជាពលរដ្ឋចំនួន ១៦៧គ្រួសារដែលមកពីឃុំសំរោង ស្រុក អូរជ្រៅ ខេត្ដបន្ទាយមានជ័យ ដែលមានវិវាទរ៉ាំរ៉ៃកន្លងមក ហើយត្រូវបានដោះបញ្ចប់នាពេលកន្លងទៅ តែត្រូវក្រុមជនខិលខូច កៀគរកម្លាំងចូលកាប់ទន្ទ្រាននិងកាន់កាប់ខុសច្បាប់កន្លងមក ។
ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន បានដឹកនាំការងារខេត្ដនិងអាជ្ញាធរស្រុកម៉ាឡៃនិង មន្ត្រីបរិស្ថានខេត្ត កងកម្លាំង មន្រ្ដីមូលដ្ឋានបានចុះពិនិត្យទីតាំងកំណត់ព្រំដីចំនួន ២០០ហិកតាស្ថិតនៅ ឃុំ ទួលពង្រ ស្រុក ម៉ាឡៃ ខេត្ដបន្ទាយមានជ័យ
