អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩


នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អាជ្ញាធរស្រុកជើងព្រៃ ស្រុកកំពង់សៀម, ស្រុកបាធាយ និងស្រុកព្រៃឈរ។
On the morning of 10 June 2021, H.E. Un Chanda, Kampong Cham Provincial Governor and Chairman of Provincial Ad-hoc Committee for Covid-19 Vaccination, chaired a meeting to plan for Covid-19 Vaccination, with the participations of deputy governor, Head of Department of Health and other relevant officials.