ពិធីបើកការដ្ឋាន គម្រោងជួសជុលបន្ទាន់ ចំនួន០២ខ្សែរ


ពិធីបើកការដ្ឋាន គម្រោងជួសជុលបន្ទាន់ ចំនួន០២ខ្សែរ ផ្លូវខេត្តលេខ១២៩h និងផ្លូវលំ ចាប់ពីវត្តអង្គ ដល់ ឃុំក្រពុំឈូក ដោយក្រាលល្បាយខ្សាច់គ្រួស សរុបប្រវែង ៩,៩៩០ម ក្រោមអធិបតីភាព ឯកឧត្តម ប៊ុង ប៊ុនហួន អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន អមដំណើរដោយលោកប្រធាន អនុប្រធានមន្ទីរ ក្រុមមន្រ្តីបច្ចេកទេសនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ អភិបាលស្រុក មេឃុំ មេភូមិ ដែលមានការចូលរួមអបអរសាទរពីប្រជាពលរដ្ឋស្ថិតក្នុងឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ ទាំងមូលផងដែរ ។