គម្រោងសាងសង់ស្ពានព្រែកបាង អំពីបេតុងសរសៃដែក ក្នុងខេត្តក្រចេះ


គម្រោងសាងសង់ស្ពានព្រែកបាង អំពីបេតុងសរសៃដែក (ប្រភេទស្ពាន Pre Stress Box Girder) ប្រវែង ៨០ម ទទឹង ១០,១២ម លើកំណាត់ផ្លូវខេត្តលេខ ២៧៩ ត្រង់គម ៧៤+៤៣០ ព្រំប្រទល់ឃុំចំបក់ និងឃុំតាម៉ៅ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលអនុវត្តការងារដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយ នាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នគម្រោងនេះ សម្រេចបាន ៩៥% ហើយ នៃផែនការសរុប នាថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៧ ៕