នៅរសៀល ថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ រួមជាមួយ ឯកឧត្តម ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ និងឯកឧត្តម ឡាវ វ៉ាន់សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ ទទួលបន្ទុកជាប្រធានតំបន់២ ចូលរួមក្នុងកម្មវិធីខួបលើកទី៧០ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ជាមួយក្រុមការងារតំបន់២ និងពូមីងបងប្អូនគណៈកម្មាធិការសាខាបក្ស និងក្រុមការងារយុវជនគណបក្សរួមទាំងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាប្រចាំនៅទីក្រុងមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី តាមរយៈប្រព័ន្ធវីដេអូ Zoom។




