គណៈកម្មាធិការគណបក្សក្រសួងផែនការ បានបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារត្រួតពិនិត្យគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់គណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល តាមរយៈប្រព័ន្ធវីដេអូ Zoom


គណៈកម្មាធិការគណបក្សក្រសួងផែនការ បានបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារត្រួតពិនិត្យគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់គណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល តាមរយៈប្រព័ន្ធវីដេអូ Zoom ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សក្រសួងផែនការ ឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានសាខាគណបក្សមូលដ្ឋាន ចំណុះក្រោមគណៈកម្មាធិការគណបក្សក្រសួងផែនការ ចូលរួមសរុបប្រមាណ ៨៣ រូបផងដែរ។
ថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១