សម្តេចសាយ ឈុំ អញ្ជើញចូលរួម ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល


ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនិង ទស្សនាពិពណ៌ផលិតផលក្នុងស្រុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅទីព្រះស្រែនៅឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង៕