សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនលោក​ជំទាវ អេវ៉ា ង្វៀន​ ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា


នាព្រឹកថ្ងៃពុធ ១៤កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥​ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោក​ជំទាវ អេវ៉ា ង្វៀន​ ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសលោកជំទាវនឹងត្រូវបញ្ចប់អាណិត្តិការទូតនៅព្រះរាជាណាចក្រកម្ពុជា៕