មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះអនុវត្តការងារអន្តរាគមន៍កាយប្រឡាយនៅប្រព័ន្ធស្រោចស្រពជប់ព្រីង


នៅថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះអនុវត្តការងារអន្តរាគមន៍កាយប្រឡាយនៅប្រព័ន្ធស្រោចស្រពជប់ព្រីង ត្រង់ចំនុចប្រឡាយមេថ្មី ចំនួន ០១ខ្សែ ប្រវែង ២.៥០០ម ដើម្បីនាំទឹកពីព្រែកព្រំដែន កម្ពុជា-វៀតណាម មកជួយសង្គ្រោះស្រូវវស្សាដើមរដូវ ចំនួន ៥៧០ហិកតា ស្មើនឹង២២៥ គ្រួសារ ស្ថិតក្នុងឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ការងារអន្តរាគមន៍នេះ ចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ សម្រេចបាន កាយវះពោះប្រឡាយ ប្រវែង ៥០០ម៉ែត្រ ជួយសង្គ្រោះស្រូវវស្សាដើមរដូវ បានចំនួន ៣២០ហិកតា ស្មើនិង ១២០គ្រួសារ ដោយមានចូលរួមសហការពីអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក ព្រមទាំងសហគមន៍កសិករប្រើប្រាស់ទឹក បាននឹងកំពុងបន្តការងារនេះឲ្យសម្រេចបានតាមផែនការ និងជួយសង្គ្រោះស្រូវវស្សាបានទាន់ពេលវេលា ៕