អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា


៧០ ឆ្នាំកន្លងទៅនេះកម្ពុជា បានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដែលគ្រប់ដំណាក់កាលទាំងអស់គឺតែងតែមានវត្តមាន គណបក្សប្រជាជនកម្ពុជា នៅរួមរស់ជាមួយគ្នាដោះស្រាយគ្រប់ពេលវេលា។
សន្តិភាព ស្ថិរភាព និងរាល់សមិទ្ធផលដែលយើងសម្រេចបានមកដល់ពេលនេះ គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន របស់យុទ្ធជន យុទ្ធនារី មន្ត្រី សមាជិក សមាជិកាគណបក្ស និងរួមទាំងជនរួមជាតិរាប់ពាន់រាប់លាននាក់របស់យើង ក្នុងបេសកកម្ម ដើម្បីជាតិមាតុភូមិ ជាមួយការគាំទ្រដ៏ស្មោះស ពីបណ្ដាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។
សូមរង់ចាំតាមដានទស្សនាវីដេអូ “អបអរសាទរខួបលើកទី៧០ កំណើតគណបក្សប្រជាជនកម្ពុជា” ដែលនឹងមានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍អប្សរា និងតាមបណ្តាញផ្សព្វផ្សាយនានាក្នុងប្រទេសក្នុងពេលឆាប់ៗនេះ។
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
វីដេអូនេះត្រូវបានសហការផលិតដោយ៖ អគ្គលេខាធិការដ្ឋានគណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា និងអគ្គនាយកដ្ឋាន វិទ្យុ និងទូរទស្សន៍អប្សរា