ឯកឧត្តម ម៉ុម ជឹមហ៊ុយ ចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរខណ្ឌច្បារអំពៅ


នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាខណ្ឌ សង្កាត់ មេភូមិ និងមន្ត្រីបម្រើការងារក្នុងសាលាខណ្ឌ ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តន៍បន្ត នៅសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងបានផ្តល់អនុសាសាន៍គន្លឹះមួយចំនួនដូចជា ៖
១-ត្រូវខិតខំប្រមូលកម្លាំងរួម មធ្បោបាយរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ ឱ្យបានល្អ។
២-លើកទឹកចិត្តរួមសាមគ្គីគ្នា បន្តអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមានសមត្ថកិច្ច។
៣-បន្តអប់រំប្រជាពលរដ្ឋ ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមគោលការណ៍ស័្មគ្រចិត្ត ដើម្បីបង្កើតភាពសាំ និងធ្វើការប្តូរឥរិយាបថក្នុងបរិបទថ្មី ដោយធ្វើការរស់នៅតាមបែបគន្លងថ្មី។
៤-គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ត្រូវតែបន្តអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅរកដំណើរការការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ។
៥-បន្តរួមគ្នាពិនិត្យនូវស្ថានភាពជាក់ស្តែងតាមមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងរក ចំណុចខ្លាំង ចំណុចខ្សោយក្នុងការងារដឹកនាំគ្រប់គ្រង និងវិធានការដែលត្រូវអនុវត្តន៍ឱ្យមានភាពរីកចម្រើនក្នុងភូមិសាស្ត្ររបស់ខ្លួន។ ជាការលើកទឹកចិត្ត ឯកឧត្តមប្រធាន បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕