សម្តេចភក្តី សាយ ឈុំ ដឹកនាំបន្តសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤


(ភ្នំពេញ)៖ ព្រឹកថ្ងៃសុក្រ៨រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តសម័យប្រជុំព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈដូចខាងក្រោម៖
១៖ ស្តាប់របាយការណ៍របស់គណៈកម្មការធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៧ នីតិកាលទី៤។

២៖ ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាផិបាល នៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុន ស្នេថេក

ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គីសនី តង់ស្យុង៥០០គីឡូវ៉ុលពី ខេត្តបាត់ដំបង ទៅកាន់ព្រំដែន កម្ពុជា-ថៃ។

៣៖ ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុនស្នេថេក ខូអិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គីសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ។

៤៖ ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុនអគ្គីសនីវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គីសនីពីប្រទេសវៀតណាម។

៥៖ ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណីរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍន៍វារីអគ្គីសនី ស្ទឹងតាតៃលើ អានុភាព ១៥០មេហ្គាវ៉ាត់ ខេត្តកោះកុង។