សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរតំណែង ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង


សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីពិធីផ្ទេរតំណែង ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង ដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំងថ្មី ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន ដោយមានការអញ្ជើញចូលរួមពីមន្តី្រជាន់ខ្ពស់គណបក្សជាច្រើនរូបទៀត នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅមន្ទីរគណបក្សខេត្តកំពង់ឆ្នាំង។