ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិអាយប៉ា-កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរបស់គណៈប្រតិភូសភាកម្ពុជាដេីម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមសភាជាតិអាយប៉ា-កម្ពុជា ទីប្រឹក្សា ជំនួយការ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលមានរបៀបវារៈដូចជា ការប្រកាសតែងតាំងសមាសភាព និងបែងចែកភារៈកិច្ចការងារតាមគណៈកម្មការជំនាញនីមួយៗ និងបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះប្រារព្ធធ្វើឡេីង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។









