វត្តចំនួន០៨ស្ថិតក្នុងឃុំទឹកជ្រៅ និងឃុំចុងជាច បានទទួលទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យរបស់ ឯកឧត្តម វេង សាខុន


ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំទឹកជ្រៅ និងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បាននាំយក ទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យរបស់ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ
ស្រុកតំបែរ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ និងលោកជំទាវ
ទៅប្រគេនព្រះសង្ឃគង់ព្រះវស្សាចំនួន០៨ វត្ត ស្ថិតក្នុងឃុំទឹកជ្រៅ និងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ តាមគន្លងព្រះពុទ្ធសាសនា ដែលដឹកនាំដោយ ឯកឧត្តម ឡោ រស្មី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ
ស្រុកតំបែរ លោក ភុំ រ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកតំបែរ និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំទឹកជ្រៅ និងឃុំចុងជាច
លោក ឡោ ប៊ុណ្ណា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំទឹកជ្រៅ និងឃុំចុងជាច
និងសហការី កាលពីព្រឹកថ្ងៃសៅរ៍ ១កើត ខែ ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសនោះក៏មានការចូលរួមពីពុទ្ធបរិស័ទចំណុះ ជើងវត្តផងដែរឆ្លៀតពេលនោះ ឯកឧត្តមប្រធាន និងលោក ភុំ រ៉ា បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ប្រគេន ព្រះសង្ឃ និងប្រជាពលរដ្ឋយើងទាំងអស់សូមប្រុងប្រយ័ត្នការពារ ជម្ងឺរាតត្បាតកូវីដ ដោយប្រកាន់ខ្ជាប់នូវ វិធានសុខាភិបាល និងអនុសាសន៍ផ្តាំផ្ញើរបស់សម្តេច តេជោនាយករដ្ឋមន្ត្រី ៣កុំ ៣ការពារ ដើម្បីសុខភាពបងប្អូន បានល្អប្រសើរនិងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិកាន់តែរីកចម្រើន ។
ទេយ្យទានដែលបានប្រគេនដោយក្នុងមួយវត្តៗរួមមាន:
-ទៀនព្រះវស្សា ១ គូរ
-អង្ករ ១ បាវ
-មី ១ កេះធំ
-ទឹកក្រូច ២ កេះ
-ទឹកសុទ្ធ ២កេះ
-ទឹកស៊ីអីវ ១ យួរ
-ទឹកត្រី ១ យួរ
-ស្ករសរ ២ គីឡូក្រាម
-ទឹកដោះគោខាប់ ៣ កំប៉ុង
-និង បច្ច័យ ៣០០ ០០០រៀលសម្រាប់វត្តនិមួយៗ
និងបានជូនថវិកាដល់លោកតា លោកយាយពុទ្ធបរិស័ទដែលបានចូលរួមផងដែរ ។
ក្នុងឱកាសនោះដែលលោក ភុំ រ៉ា ក៍បាននាំយកថវិកា “ក៣ ” របស់ ឯកឧត្តម វេង សាខុន ជូនដល់ប្រជាពលរដ្ឋក្នុង
ឃុំទឹកជ្រៅ និងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។