ក្រុមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កងទ័ពជើងអាកាស បានចុះចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកសំរោង ខេត្តតាកែវ


នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រុមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កងទ័ពជើងអាកាស បានចុះចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងឃុំបឹងត្រាញ់ខាងជើង ឃុំបឹងត្រាញ់ខាងត្បូង ឃុំទ្រា សឹង្ហ រវៀង និង ឃុំលំចង់ក្នុងស្រុកសំរោង ខេត្តតាកែវ ម្ជុលទី២ ដែលជាថ្ងៃទី៦។
កុំភ្លេចវិធានការ ៣កុំ និង៣ការពារ ដើម្បីជៀសឆ្ងាយពីការឆ្លងរាលដាលកូវីដ-១៩ ទាំងអស់គ្នា ។ ប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនពួកគាត់ដោយឥតគិតថ្លៃដើម្បីការពារអាយុជិវិត ។