កញ្ចប់ថវិការបស់រាជរដ្ឋាភិបាលត្រូវបាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ នាំយកមកឧបត្ថម្ភដល់ក្រុមគ្រួសារស្លាប់ដោយសារជំងឺកូវីដ-១៩


កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងកញ្ចប់ថវិការបស់រាជរដ្ឋាភិបាលត្រូវបាន នាំយកមកឧបត្ថម្ភដល់ក្រុមគ្រួសារស្លាប់ដោយសារជំងឺកូវីដ-១៩ ពិធីនេះធ្វើឡើងនៅមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមរបស់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម ប្រធានមន្ទីរសុខាភិបាលខេត្តនិង លោកប្រធានមន្ទីរសង្គមកិច្ចខេត្ត ។
លោក ថោង ចំរើន បានបញ្ជាក់ថាៈកញ្ចប់ថវិកាឧបត្ថម្ភគោល
នយោបាយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ចខេត្ត ដើម្បីបើកជូនដល់ក្រុមគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នូវសេវាកម្មថ្លៃស្បៀងអាហារ ទឹក ភ្លើងរយៈពេល៥ខែទៅតាមទំហំគ្រួសារ ហើយក្នុងការបើកជូននាពេលនេះមានចំនួន០៨ គ្រួសារ ដោយក្នុងសពម្នាក់ទទួលទានចំនួន៥លានរៀល ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈបច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្លាំង ពីការលំបាក និង សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលកំពុងទទូលរងផលប៉ះពាល់ដោយសារតែជំងឺដ៍់៏កាចសាហាវនេះ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំប្រសាសន៍ផ្តាំផ្ញើការ
សាកសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពនិងចូលរួមសោកស្តាយពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនដែលបានបាត់បង់ត់បង់សមាជិកក្រុមគ្រួសារសាច់ញាតិដោយសារតែជំងឺកូវីដ១៩ ហើយសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានអំពាវនាវដល់ក្រុមគ្រួសារបងប្អូនដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តនូវវិធានការការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួនដើម្បីកាត់ផ្តាច់ការចម្លងពីក្រុមគ្រួសារ និងសហគមន៍យើង ។