ឯកឧត្ដម ហ៊ុន ម៉ានិត ពិនិត្យ​មណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល នៅស្រុក​ក្រឡាញ់​ខេត្ត​សៀមរាប​


នៅថ្ងៃ អង្គារ៍ ៤កើត ខែទុតិយាសាឍ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នំា២០២១ លោកស្រី ម៉ននី រង្សី អភិបាល នៃគណៈ អភិបាលស្រុក និងជាប្រធានអនុគណៈកម្មការប្រយុទ្ធ និងជំងឺឆ្លងកូវីដ-១៩ ថ្នាក់ស្រុក បានទទួលបដិសណ្ឋារកិច្ចវត្តមាន ឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ ចូលប្រទេស និងការធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យក្រឡាញ់ ក្នុងដំណើរចុះសួរសុខទុក្ខមន្ត្រីរដ្ឋបាលស្រុក និងបានអញ្ជើញត្រួតពិនិត្យ មណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល ព្រមទាំងណែនាំអំពីការងារមួយចំនួនដូចជា គ្រប់គ្រងមណ្ឌលព្យាបាល មណ្ឌលចត្តាឡីស័ក បង្កើនការប្រុងប្រយត្ន័ខ្ពស់ ធ្វើយ៉ាងណាត្រូវរក្សាអនុវត្តឱ្យបាន នូវវិធានការ ៣កុំ ៣ការពារ បន្តទៀតគណៈប្រតិភូបន្តចុះពិនិត្យការរៀបចំធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក។