ឯកឧត្តម ម៉ុម ជឹមហ៊ុយ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ស្នោ ខណ្ឌកំបូល


នាថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ លើកទឹកចិត្តដល់អាជ្ញាធរ ដែលខិតខំបំពេញការងារបានយ៉ាងល្អ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋទាន់ពេលវេលា ព្រមទាំងបានផ្តល់អនុសាសាន៍គន្លឹះមួយចំនួនដូចជា ៖
១-បន្តអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
២-ត្រូវខិតខំប្រមូលកម្លាំងរួម មធ្បោបាយរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩។
៣-បន្តអប់រំប្រជាពលរដ្ឋឱ្យផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅតាមបរិបទថ្មី ដោយ រស់នៅតាមបែបគន្លងថ្មី។
៤-បន្តអនុវត្តន៍គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋទាន់ពេលវេលា។ មុននឹងបញ្ជប់ ឯកឧត្តមប្រធាន បានឧបត្ថម្ភនូវថវិកាមួយចំនួន ដើម្បីផ្តល់ជាកម្លាំងចិត្តឱ្យបន្តការខិតខំទៅមុខទៀត។