អភិបាលខេត្តកំពង់ចាម ប្រគេនទៀនចំណាំព្រះវស្សា រួមនឹងទេយ្យទាន មួយចំនួន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម


នៅព្រឹក ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយអភិបាលរងខេត្ត,មន្ទីរ អង្គភាពជុំវិញខេត្ត ,អាជ្ញាធរមូលដ្ឋាន អញ្ជេីញ ប្រគេនទៀនចំណាំព្រះវស្សា រួមនឹងទេយ្យទាន មួយចំនួន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម រួមមាន៖ វត្តខេមវ័ន(បឹងស្នាយ ) វត្តបទុមរតនៈដីដុះ , វត្តសុទស្សនារាមជ្រោយថ្ម ននិងវត្តជោតរាមបឹងកុក។

ចំពោះទ័យទាន និងបច្ច័យដែលបានប្រគេននាឳកាសនោះគឺក្នុង ១វត្តៗ ទទួលបាន៖ ទៀនព្រះវស្សា១គូ, អង្ករ ២០០គីឡូក្រាម, មី ៥កេស, ទឹកបរិសុទ្ធ ៥កេស, ទឹកត្រីមួយ ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, ត្រីខ ១កេស, ទឹកដោះគោ ១កេស, ទឹកក្រូច ៥កេស, តែ ស្ករស ៥គីឡូក្រាម, ចង្ហានមួយស្រាក់, ផ្លែឈើ ១កន្ក្រក់ និងបច្ច័យ ១លាន ៧៥ម៉ឺនរៀល ។