នៅរសៀលថ្ងៃអង្គារ ១១កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ លោក ញ៉ែម ស្រស់ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃកប្បាស និងជាប្រធានក្រុមការងារថ្នាក់ស្រុកចុះជួយឃុំចារ បានអញ្ជេីញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ស្ថិតនៅក្នុងឃុំចារ ស្រុកព្រៃកប្បាស ដោយក្នុង០១គ្រួសារទទួលបាន ៖
-អង្ករ ២៥គីឡូក្រាម
-មី ០១កេស
-ទឹកត្រី៣ដប
-ទឹកស៉ីអ៉ីវ ៣ដប
-ម៉ាស់ចំនួន០១ដុំ ក្នុងនោះផងដែរលោក ពេជ ឃុនពិសិដ្ឋ សមាជិកអចិន្ត្រៃយ៍គណបក្សឃុំ ក៏បានចូលឧបត្ថម្ភថវិកាក្នុង ០១គ្រួសារ ១០.០០០៛ សរុបថវិកា ២០០.០០០៛
ពិធីនោះក៏មានការចូលរួមពីលោកប្រធាន និងលោក លោកស្រីសមាជិក សមាជិកា គណបក្សឃុំ ។