អភិបាលខេត្តកំពង់ចាម គ្រោងសាងសង់អាគារទីស្នាក់ការកាកបាទក្រហមស្រុកធាយ និងអាគារមណ្ឌលចត្តាឡីស័ក


នៅថ្ងៃចុងសប្តាហ៍នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត, នាយករដ្ឋបាល, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត, អាជ្ញាធរស្រុកបាធាយ និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ និងសិក្សាលម្អិតលើគម្រោងសាងសង់អាគារទីស្នាក់ការកាកបាទក្រហម ស្រុកធាយ និងគម្រោងពង្រីកអាគារមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលស្រុកបាធាយ ស្ថិតនៅក្នុងភូមិបាធាយ-ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលគម្រោងខាងលើនេះនឹងចាប់ផ្តើមដំណើរការនាពេលឆាប់ៗខាងមុខ។
អរគុណ សន្តិភាព !
H.E. Un Chanda, Kampong Cham Provincial Governor, accompanied by Senior Officials of the province, inspected today morning the area to build the new department of Cambodian Red Cross (CRC) and the Quarantine Center, which will start in the near future.