នាយកដ្ឋាននីតិកម្មកសិកម្ម បានរៀបចំកម្មវិធីបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយដល់គ្រូបង្គោល.អាជីវករ និងប្រធានសហគមន៍កសិកម្មក្នុងខេត្តតាកែវ


ដោយបានការអនុញ្ញាតពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នាយកដ្ឋាននីតិកម្មកសិកម្ម បានរៀបចំកម្មវិធីបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ដល់គ្រូបង្គោល.អាជីវករ និងប្រធានសហគមន៍កសិកម្មក្នុងខេត្តតាកែវពាក់ព័ន្ធនឹងការប្រើប្រាស់សម្ភារកសិកម្មក្នុងផលិតកម្មកសិកម្ម ផ្សព្វផ្សាយបន្តទៅដល់កសិករដើម្បីលើកកម្ពស់ការយល់ដឹងក្នុងការប្រើប្រាស់សម្ភារកសិកម្មប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ដើម្បីបង្កើនទិន្នផលនិងជម្រុញដល់ការនាំចេញទៅបរទេសជួយបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ ។ ក្រោមការគាំទ្រថវិកាពីអង្គការ Food and Agriculture Organization of United Nations ហៅកាត់
( FAO) កម្មវិធីបានប្រព្រឹត្តទៅនាព្រឹក អង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពី លោក ឃី កុសល អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ ។ នាយកដ្ឋាននីតិកម្មកសិកម្មរៀបចំកម្មវិធីនេះក្នុងគោលបំណង ៖
១-ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដាក់ចេញជាធរមានហើយ
២-ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងដល់អាជីវករពីការប្រើប្រាស់ស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម
សិក្ខាកាមដែលចូលរួមមានមន្រ្តីនីតិកម្មកសិកម្មខេត្ត ម្ចាស់ដេប៉ូលក់ដុំ-លក់រាយថ្នាំកសិកម្ម និងសហគមន៍កសិកម្ម ដោយចែកចេញជាពីរវេនព្រឹកចំនួន២០ នាក់ និងរសៀលចំនួន២០ នាក់ ដោយរក្សាគម្លាតសុវ
ត្ថិភាព និងរក្សាអនាម័យស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដោយបានទទួលការពេញចិត្តពីអាជីវករ និងប្រធានសហគមន៍កសិកម្មដែលជាតំណាងឲ្យកសិករជាអ្នកផលិតនូវផលិតកម្មកសិកម្មផងដែរ ។