រដ្ឋបាលខេត្តកំពង់ចាម សម្រេចអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ក្នុងភូមិសាស្ត្រខេត្ត


រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។

ក្នុងសេចក្តីសម្រេចដដែល រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ការសម្រេចអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ននេះ គឺធ្វើឡើងដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងតែប្រឈមមកដល់នៃរលកទី៣ នៃការឆ្លងរីលរាលដាលជំងឺកូវីដ១៩ ទ្រតង់ទ្រាយធំ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Detal ដែលខេត្តកំពង់ចាម ជាខេត្តមួយអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងកំឡុងពេលនៃការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។