លំនៅដ្ឋាន៩ខ្នងជាអំណោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជូនទៅជនពិការទាំង៩នាក់តំណាងប្រជាពលរដ្ឋ១២០០គ្រួសារនៅតំបន់បឹងជង្រុក និងតំបន់៦៧១


បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែននិងជាប្រធានក្រុមការងារដោះស្រាយវិវាទ និងអភិវឌ្ឍន៍តំបន់ បឹងជង្រុកតេជោឈ្នះឈ្នះ បានបញ្ជាក់អោយដឹងថា ( លំនៅដ្ឋាន តេជោឈ្នះឈ្នះ ) គឺជាឈ្មោះរបស់ផ្ទះចំនួន៩ខ្នងដែលកំពុងសាងសង់បាន៩០ភាគរយហើយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រានីហ៊ុន សែន សាងសង់ជូនជនពិការ៩នាក់ ដែលជាអ្នកតំណាងអោយប្រជាពលរដ្ឋជាង១២០០គ្រួសារបន្ទាប់ពីក្រុមការងារខុទ្ទកាល័យសម្តេចតេជោ សហការណ៍ជាមួយសាលាខេត្តបន្ទាយមានជ័យដោះស្រាយតាមបែបឈ្នះឈ្នះបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃកន្លងមកនៅក្នុងតំបន់បឹងជង្រុក និងតំបន់៦៧១ ឃុំទួលពង្ររ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕