អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាបន្តបន្ទាប់ពីសប្បុរសជន ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩


ដោយការជឿជាក់លើការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ មានសប្បុរសជនជាបន្តបន្ទាប់បាននាំយកនូវសម្ភារៈ និងថវិកាមួយចំនួន ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម។ ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្ត នាសាលាខេត្តកំពង់ចាម។

អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះ រួមមាន:
-លោក កែម សូត្រ និង លោកស្រី (អាជីវករ)-(អាកុល:០៧កាន+ម៉ាស់:០៣កេសធំ)
-លោក កែម គិន និង លោកស្រី (អាជីវករ)-(អាកុល:០៧កាន+ម៉ាស:០៣កេសធំ)
-លោក ស្រី ចន្នា និង លោកស្រី (អាជីវករ)-(អាកុល:០៦កាន+ម៉ាស់:០៤កេសធំ)

-លោក វី ផល្លា អគ្គនាយក ក្រុមហ៊ុនអភិវឌ្ឍន៍ដីលំនៅដ្ឋាន ហ៊ា ឡា រៀលអ៊ីស្ទេត និងសហការី
-ម៉ាស ០២កេសធំ -អាកុល ០២កាន -ទឹកបរិសុទ្ធវីតាល់ ៣០កេស -មីម៉ាម៉ាកំប៉ុង ០៥កេសធំ និងថវិកា ១០០ដុល្លារ។

-លោក ជិន មុំ និងលោកស្រី
– អង្ករ ចំនួន ៥,១២៥ គីឡូក្រាម

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមគណៈកម្មការខេត្តប្រយុទ្ធជំងឺកូវីដ-១៩ បានថ្លែងថា អំណោយមនុស្សធម៌នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលជំងឺដ៏កំណាច កូវីដ-១៩ ជាពិសេសមេរោគបម្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) ដែលកំពុងគម្រាមកំហែងដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា និងពិភពលោកទាំងមូល ៕