អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ ១ខ្សែ នៅក្រុងកំពង់ចាម


នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត-មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ប្រមាណជិត១,៤០០ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម បន្ទាប់ពីរងការយាយីដោយជំនន់ទឹកភ្លៀងកាលពីឆ្នាំកន្លងមក។

បើតាមមន្ត្រីបច្ចេកទេស ឲ្យដឹងថា ផ្លូវបេតុងអាមេ ១ខ្សែនេះនឹងស្ថាបនារួចរាល់១០០ ភាគរយ នៅដើមខែ កញ្ញា ឆ្នាំ២០២១ ខាងមុខ ដែលជាប្រភពថវិការបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១ ។