ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប ផ្តល់សម្ភារៈមួយចំនួន ជូនរដ្ឋបាលខេត្តតាកែវ


ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប បានផ្ដល់សម្ភារៈមួយចំនួន រួមមាន ម៉ាស់ចំនួន ៦០.០០០ម៉ាស់ និងឧបករណ៏តេស្ដរហ័ស ចំនួន ៥០០ ជូនរដ្ឋបាលខេត្តតាកែវ ដើម្បីសម្ដែងនូវការដឹងគុណចំពោះគុណតម្លៃ នៃការលះបង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នាទីរួមខេត្តតាកែវ នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១៕