ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជំុត្រួតពិនិត្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩


រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបាន និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជំុត្រួតពិនិត្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត -លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត -កងកម្លាំងទាំងបី -មន្ទីរ អង្គភាពជំនាញ -លោកអភិបាលក្រុង ស្រុកទាំង១០ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន។