ជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញដំណើរមករាជធានីភ្នំពេញ ដើម្បីនាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូន លោកយាយ ហួត ជី ព្រះជន្ម ១០១ឆ្នាំ រស់នៅភូមិប៉ប្រកជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ និងជូនលោកយាយ អ៊ឹង អេងហៃ ព្រះជន្ម ១០១ឆ្នាំ រស់នៅផ្លូវ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ភ្នំពេញ ដែលបាន ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។