អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់បញ្ចុះសពបងប្អូនខ្មែរឥស្លាម នៅស្រុកកងមាស


ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត -មន្ទីរ អង្គភាពជុំវិញខេត្ត -អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ធ្វើជាកន្លែងសម្រាប់បញ្ចុះសពបងប្អូនខ្មែរឥស្លាម ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ស្ថិតនៅចំណុចបឹងកន្លែងញរ ភូមិពង្រ ឃុំរការគយ ស្រុកកងមាស ខេត្តកំពង់ចាម។

H.E. Un Chanda, Kampong Cham Provincial Governor, led the relevant officials to inspect the Cemetery of Covid-19 Victims for Muslims at Pong Ror village, Roka Kuy commune, Kong Meas district on August 25,2021