គណប្រតិភូ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម ឯក សំអុល បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ សព មហាឧបាសិការ សុខ គម ជា សុទ្ធ


រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ០២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២១ គណប្រតិភូ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការត្រូតពិនិត្យ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ សព មហាឧបាសិការ សុខ គម ជា សុទ្ធ ដែលបានទទួលមរណៈភាពនៅថ្ងៃពុធ ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង ១៤ៈ២១ នាទីរសៀល ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគពាធ។