ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសពភរិយា ឯកឧត្តម ជា សុទ្


កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី អមដំណើរដោយ ឯកឧត្ដម​ សាយ សំអាល់ លោក នួន ផារ័ត្ន លោក ឃុត ចាន់ដារ៉ា និងសហការី បានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធ នឹងដាក់កម្រងផ្កាចំពោះសព មហាឧបាសិកា សុ គម ភរិយា ឯកឧត្តម ជា សុទ្ធ អតីតសមាជិករដ្ឋសភា និងជាអតីតសមាជិក គណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា។

ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនៃការបាត់បង់ លោកយាយមហាឧបាសិកា នេះលោក និងសហការីសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសិកា សុ គម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

On the afternoon of 26 August 2021, H.E. Hun Many together with H.E. Say Sam al paid their last respect to late H.E. Chea Soth’s wife, Laywoman Sok Korm who passed away on August 25, 2021.