ឯកឧត្តម ហ៊ុន ម៉ានី នាំយកអំណោយប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបម្រើដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ព្រមទាំងសប្បុរសជន បានអញ្ជើញប្រគល់អំណោយជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

អំណោយទាំងអស់នោះរួមមាន៖ ថវិកា ចំនួន៣,០០០ដុល្លារ, អង្ករ ចំនួន១៤.៥តោន, ត្រីខកំប៉ុង ចំនួន២០០កេស, អាវភ្លៀង ចំនួន១,០០០អាវ, ភេសជ្ជៈកូកាកូឡា ចំនួន២០០កេស, ទឹកសម្លាប់មេរោគ ចំនួន២ធុង និងវីតាមីន C ចំនួន៥កេស។

ជំនួសមុខឲ្យកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្នុងនាមជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត មានសេចក្ដីសោមនស្សរីករាយ ឥតឧបមាចំពោះសន្ដានចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងសប្បុរសជន។

កាយវិការដ៏ឧត្ដុងឧត្ដមនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ដែលបានឆ្លៀតឱកាសពីការមមាញឹកចូលរួមគៀគរ សប្បុរសជន ជួយបំពេញការខ្វះខាត របស់កងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមានស្មារតី និងឆន្ទៈក្នុងការបំពេញ ភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គមជូនប្រជាពលរដ្ឋបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ក្នុងនាមកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមគោរពជូនពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងសប្បុរសជន សូមឲ្យមានសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ និងកោតសរសើ ដល់ការលះបង់ដ៏ធំធេងរបស់កងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសកម្លាំងដែលបានការពារតាមគោលដៅបិទខ្ទប់ គោលដៅព្យាបាល គោលដៅចត្តឡីស័ក ក្នុងដំណាក់កាល នៃការឆ្លងរាលដាលវីរុសកូវីដ១៩៕