ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យបង្កើតឃុំបួវិល នៃស្រុកបវេល ខេត្តបាត់ដំបង


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតឃុំបួវិល នៃស្រុកបវេល ខេត្តបាត់ដំបង។ នេះបើតាមអនុក្រឹត្យដែលទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។

យោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឃុំបួវិល មានភូមិចំនួន០៩ គឺភូមិបវេល២ ភូមិទំនប់ទឹក ភូមិព្រៃទទឹង១ ភូមិព្រៃទទឹង២ ភូមិគោក ភូមិស្លខ្លាញ់ ភូមិកំពង់ឆ្នាំង១ ភូមិកំពង់ឆ្នាំង២ និងភូមិសាមគ្គី ដោយកាត់យកពីឃុំបវេល៕