កិច្ចប្រជុំដើម្បីពិនិត្យ និង អនុវត្តន៍ការការរៀបចំ កែសម្រួលរចនាសម្ព័ន្ធ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា តាមបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត ពោធិ៍សាត់​


រសៀលថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២១ នៅមន្ទីរគណបក្សខេត្ត ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឯកឧត្តម កែម សុធឿន សមាជិកគណ:អចិន្ត្រៃយ៍គណ:
កម្មាធិការគណបក្សខេត្ត ប្រធានគណ:ហិរញ្ញវត្ថុគណបក្សខេត្ត ប្រធានក្រុមការងារចុះរៀបចំរចនាសម្ព័ន្ធយុវជនគណបក្សប្រជាជនកម្ពុជា តាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និង អនុវត្តន៍ការការរៀបចំ កែសម្រួលរចនាសម្ព័ន្ធ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា តាមបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត សមាសភាពដែលបានចូលរួមប្រជុំនាពេលនោះរួមមាន÷

-លោក ប្រធានគណ:កម្មាធិការសាខាគណបក្សមន្ទីរ អង្គភាព ជុំវិញខេត្ត
-លោក លោកស្រី ទទួលបន្ទុកការងារចាត់តាំងមន្ទីរ
ឯកឧត្តម កែម សុធឿន បានណែនាំលិខិត បទដ្ឋាន សេចក្តីណែនាំ និងឯកសារយោង ដើម្បីរៀបចំរចនាសម្ព័ន្ជយុវជនគណបក្ស ធ្វើយ៉ាងណា ត្រឹមត្រូវ តម្លាភាព មានគុណភាព ដើម្បីឲ្យយុវជនក្លាយជាសរសរគ្រឹះ ទំពាំងស្នងឬស្សីរបស់បក្ស ជាចុងក្រោយឯកឧត្តមបានស្នើមន្ទីរ អង្គភាព ធ្វើឲ្យបានរួចរាល់ នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១ ក្នុងរយ:ពេល ៥ ថ្ងៃទៀត ។