ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាំយកស្បែកជេីងសម្រាប់ចុះទឹកចំនួន៦០០គូ ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ជូនក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ


ថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវ ពេជ ចន្ទមុន្នី ចំពោះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងសកម្មភាពចុះជួយបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាអនុប្រធានផ្នែកក្រៅប្រព័ន្ធ តំណាងលោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ បាននាំយកស្បែកជើងសម្រាប់ចុះទឹកចំនួន៦០០គូ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និង លោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តម ងួន រតនៈ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ចំនួន២០០គូ ជូនលោកជំទាវបាន ស្រីមុំ ប្រធានក្រុមការងារយុវជនំណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនចំនួន២០០គូ និងជូនឯកឧត្តម អ៊ំ រាត្រី ប្រធានកនរុមការងារ យុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ចំនួន២០០គូ ទុកសម្រាប់ប្រេីប្រាស់ក្នុងយុទ្ធនាការចុះធ្វើសកម្មភាព បម្រេីប្រជាពលរដ្ឋ និងចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ព្រោះគណបក្សប្រជាជនគឺជារបស់ប្រជាជន បម្រើប្រជាជន ដើម្បីប្រជាជន ៕