ខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី


ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ ខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា តែងតែទទួលកាន់បិណ្ឌវេនទី១ នៅវត្តបទុមវតីជារៀងដ៏រាប ។ តែដោយមានបញ្ហាជម្ងឺកូវីដ-១៩ ខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលគណបក្ស ពុំបានប្រារព្ធធ្វើពិធីបុណ្យនេះពេញលក្ខណ:ប្រពៃណីនោះទេ ទើបនៅព្រឹកថ្ងៃ ពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ នេះខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលមានឯកឧត្តម សំរិទ្ធ សារុន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្ដាល និងលោកជំទាវ តំណាងឲ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក តាមស្ថាប័ននានា ជុំវិញគណៈកម្មាធិការកណ្ដាល និងសហការីបាននាំយកបច្ច័យ និងបរិក្ខាមកវេប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ១ ដើម្បីបង្សុកូលឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ថ្នាក់ដឹកនាំ បុព្វការីជន ញាតិមិត្ត ជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជិវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងគណបក្ស និងជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស រួមមាន សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សឿន ជា សុីម.ឯកឧត្តម ចាន់ ស៊ី .ឯកឧត្តម ចាន់ សេង .ឯកឧត្តម ម៉ាត់ លី .ឯកឧត្តម ជា សុទ្ធ និងលោកជំទាវ សុ គម .ឯកឧត្តម សាយ ភូថង និងលោកជំទាវ .ឯកឧត្តម ហុក ឡងឌី .សម្ដេចវិបុលបញ្ញា សុខ អាន .ឯកឧត្តម នៃ ប៉េណា និង ឯកឧត្តម ប៊ូ ថង និងសូមជូនបុណ្យកុសលដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចអនុប្រធានគណបក្ស ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ស្ថាប័ននានាជុំវិញគណៈកម្មាធិការកណ្ដាល សូមចៀសផុតពីជម្ងឺកូវីត ១៩ និងសូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណ: សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។
– បច្ច័យរបស់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកចូលរួមកាន់បិណ្ឌវេនទី១ សរុប÷
+ ចំនួនទឹកប្រាក់ ៧,៨៣៦,០០០៛ និង ៥២៤០$
+អង្ករ ១តោន និងទឹកបរិសុទ្ធចំនួន ១០កេស។