ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានឈរជើងប្រចាំបញ្ជា និងត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ


(បន្ទាយមានជ័យ)៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន អនុប្រធានក្រៅប្រព័ន្ធនៃយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារដោះស្រាយបញ្ហានៅតំបន់បឹងជង្រុក បានឈរជើងប្រចាំបញ្ជា និងត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ ក្នុងរយៈពេល២សប្តាហ៍នេះ ពេញ២៤ម៉ោងលើ២៤ម៉ោងជាមួយកម្លាំងចំរុះ ដើម្បីត្រៀមទប់ទល់នៃស្ថានភាពនៃជំនន់ទឹកភ្លៀងដែរហូរចុះពីប្រទេសថៃ និងត្រៀមជម្លៀស រៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងតំបន់បឹងជង្រុក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ក្នុងនាមជាសមាជិកគណបក្សប្រជាជនមួយរូបឯកឧត្តមបានបញ្ជាក់ថា ចរិតមន្ត្រីគណបក្សប្រជាជនគ្មានទំលាប់រត់ចោលប្រជាជនក្នុងគ្រាលំបាកឡើយ គណបក្សប្រជាជនរួមសុខ ទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ៕