ឯកឧត្តម វេជ្ជ.សុះ មុះសិន បានជួបប្រជុំពិភាក្សាការងារជាមួយ អគ្គរាជទូតប្រទេសម៉ាឡេសុី ប្រចាំ ព្រះរាជាណាចក្រកម្ពុជា


ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម វេជ្ជ.សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម Eldeen Husaini Mohd Hashim អគ្គរាជទូតប្រទេសម៉ាឡេសុី ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួម ពីឯកឧត្តម​ និង លោកជំទាវ ។

ក្នុងជំនួបពិភាក្សាការងារនេះ បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការជាមួយសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា លើគម្រោងមនុស្សធម៌នានា ជាពិសេសវិស័យសុខាភិបាល ការលើកកម្ពស់សុខុមាលភាពសង្គម (Health Diplomacy) វិស័យអប់រំ ការផ្លាស់ប្តូរកម្មសិក្សានិស្សិតផ្នែកវិទ្យាសាស្រ្តសុខាភិបាល និងវិស័យទេសចរណ៍ និងកីឡា (Tourism & Sport Diplomacy) នៅតាមសហគមន៍។

ភាគីទាំងពីរ បានព្រមព្រៀងក្នុងការរៀបចំយន្តការ តាមរយៈក្រុមការងារចំពោះកិច្ច ដើម្បីជំរុញគម្រោងខាងលើឱ្យលេចចេញជារូបរាងក្នុងពេលដ៏ឆាប់ខាងមុខ និងប្រតិបត្តិ ក្រោយស្ថានការណ៍ជំងឺកូវីដ-១៩ ធូរស្បើយ។