លោកជំទាវ សាយ ចាន់ណាក់នាយិការង ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅវត្តវាលស្បូវ និងវត្តអង្គបឹងចក


នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ សាយ ចាន់ណាក់ នាយិការង ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ នាំយកនូវបច្ច័យ ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីជាកិច្ចចូលរួមក្នុងការកាន់បិណ្ឌ វេនទី៩ នៅវត្តចំនួនពីរ គឺវត្តវាលស្បូវ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌ ច្បារ អំពៅ និងវត្តអង្គបឹងចក ស្ថិតក្នុង សង្កាត់ កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ …។ ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ដែលយកទៅប្រគេនដល់ព្រះសង្ឃទាំងពីរវត្ត ក្នុងមួយវត្តៗ រួមមាន ៖ អង្ករ១តោន ទឹកក្រូច១០កេស ទឹកបរិសុទ្ធ៥កេស ត្រីខ៣កេសធំ ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ស្ករស ២បាវធំ មី៥កេសធំ តែ១០គីឡូក្រាម ម៉ាស់២កេស សាដក៤៥កញ្ចប់ ក្រណាត់ស៤០ដុំ ព្រមទាំងបច្ច័យមួយចំនួនផងដែរ៕
On the morning of 30 September 2021, Her H.E. Say Channak, Deputy Chief of President of the Senate’s Cabinet, brought the offerings to the monks in Veal Sbov pagoda and Boeung Chork pagoda. Each pagoda received a ton of rice, 10 boxes of coke, 5 boxes of Minera Water, 3 big boxes of Canned fish and other kinds of stuff.