ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំទឹកជ្រៅ និងឃុំចុងជាច នាំយកបច្ច័យនិងគ្រឿងឧបភោគ បរិភោគរបស់ឯកឧត្តម វេង សាខុន ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំនួន០៨វត្ត


ព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ទី ២៩ ខែកញ្ញា ឆ្នាំ២០២១
ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំទឹកជ្រៅ និងឃុំចុងជាច ដឹកនាំដោយឯកឧត្តម ឡោ រស្មី លោក ភុំ រ៉ា លោកឡោ ប៊ុណ្ណា លោក កន កុម្ភៈ លោក ប៊ុន ច័ន្ទលីដា និងសហការីមួយចំនួនទៀត
បាននាំយកបច្ច័យនិងគ្រឿងឧបភោគ បរិភោគរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទនិងលោកជំទាវ និងក្រុមការងារចុះជួយមូលដ្ឋានឃុំទឹកជ្រៅ និងឃុំចុងជាចទៅវេរប្រគេនព្រះសង្ឃ
គង់ចាំព្រះវស្សា ក្នុងវត្តចំនួន០៨ ក្នុងឃុំទាំងពីរក្នុងកំឡុងពេលកាន់បិណ្ឌទី៨នៃរដូវបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌតាមគន្លងព្រះពុទ្ធសាសនា គ្រឿងឧបភោគ បរិភោគដែលប្រគេនតាមវត្តនីមួយៗរួមមាន :
១-ស្លាដកមួយ
២- អង្ករមួយបាវ ៥០គីឡូក្រាម
៣- ត្រីខ ១កេះធំ
៤ – ទឹកក្រូចចម្រុះ ២កេះ
៥- ទឹកបរិសុទ្ធ ២កេះ
៦- មី ៣កេះ
៧- ទឹកស៊ីអីវ ៣យួរ
៨ – ទឹកត្រី ៣យួរ
៩- ស្ករស ៥ គីឡូក្រាម
១០- បច្ច័យ ១ ២០០ ០០០ រៀល
ព្រមទាំងជូនទានដល់ លោកអាចារ្យ ឧបាសក ឧបាសិកាចូលរួមផងដែរ ។