ក្រុមប្រឹក្សាធម្មនុញ្ញ បើកកិច្ចប្រជុំពេញអង្គ ដើម្បីរៀបចំសេចក្តីទូលថ្វាយមតិថ្វាយ ព្រះករុណា ព្រះមហាក្សត្រ លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការកំណត់ « សញ្ជាតិខ្មែរតែមួយ »


ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការកំណត់ « សញ្ជាតិខ្មែរតែមួយ » សម្រាប់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។