អភិបាលខេត្តបន្ទាយមានជ័យ ជំរុញកសិករ ស្តារដំណាំ ស្រូវ ដែល រង ផលប៉ះពាល់ដោយ ជំនន់ទឹកភ្លៀង


អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានជំរុញដល់កសិករឱ្យយកចិត្តទុកដាក់ប្រឹងប្រែងស្តារ ការដាំដុះដំណាំស្រូវដំណាំ រួមផ្សំផ្សេង ដែលរងផលប៉ះពាល់នៅតំបន់មួយចំនួនដោយជំនន់ទឹកភ្លៀងឡើងវិញ ឱ្យបាន ទាន់ពេលវេលា ដើម្បី ជួយ លើកកម្ពស់ ជីវភាព ខណៈ ទឹកបានស្រកចុះជាបណ្តើរហើយនោះ។

ការជំរុញបែបនេះបានធ្វើឡើងកាលពីថ្ងៃ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទទី១១ ខែតុលា ឆ្នាំ២០២១ ក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី រួមនឹងមន្ត្រីពាក់ព័ន្ធអញ្ជើ ញ ចុះ ពិនិត្យមើលផលប៉ះពាល់ជាក់ស្តែង ផ្លូវថ្នល់ ដំណាំ ស្រូវ នៅ ឃុំ សឿ ស្រុក មង្គល បូរី និង នៅ សង្កាត់ ភ្នៀ ត សង្កាត់ កោះ ពង សត្វ ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពេល ទឹក ស្រកចុះ។

មកទល់ពេលនេះប្រជាកសិករ បាន និង កំពុង ចាប់ផ្តើម រៀបចំ បង្កបង្កើន ផលស្រូវ ស្តារ ឡើងវិញ ក្រោយ រដូវ ទឹកសម្រក នេះ និង ស្រូវ ខ្លះមាន ដើមដង ល្អ ផង នៅក្នុង ឃុំ នានា ស្រុក មង្គល បូរី ។ នៅក្នុងភូមិសាស្ត្រ សង្កាត់ នានា នៃ ក្រុង សិរីសោភ័ណ និង នៅ ស្រុក ព្រះនេត្រព្រះ និង ស្រុកភ្នំស្រុក ស្ថានភាព ទឺ ក ជំនន់បាន ស្រក ដែរ ប៉ុន្តែ ការធ្វើ ស្រូវ ស្តារឡើងវិញនៅ មិនទាន់ បាន ដូចនៅ ភូមិសាស្ត្រ ស្រុក មង្គល បូរី នៅឡើយ ។ ទោះជា យ៉ាងណា កសិករបាន និងកំពុង ត្រៀមលក្ខណៈ ដើម្បី បង្កបង្កើនផល ហើយ ដែរ។

ឯកឧត្តម អភិបាលខេត្តបានឱ្យដឹងដែរថា អាជ្ញាធរខេត្តរួមស្ថាប័នពាក់ព័ន្ធបាននឹងកំពុង រកវិធានការដោះស្រាយ ដើម្បីធ្វើការជួសជុលនូវផ្លូវថ្នល់ ដែលរងការខូចខាត ដោយជំនន់ទឹក ភ្លៀងបំផ្លាញ សម្រួល ដល់ ការធ្វើដំណើរ ដឹកជញ្ជូន ទំនិញ កសិផល ប្រជាពលរដ្ឋ ឱ្យ បានល្អ ប្រសើរ ឡើ ង វិញ តាម លទ្ធភាព ជាក់ស្តែង នៅពេល ទឹកស្រកផុត ទាំងស្រុងនោះ ។

សូមរម្លឹកថា យោងតាម តួ លេខរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បាន ឱ្យដឹងថា ជំនន់ ទឹកភ្លៀងនេះ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន១៣នាក់បានលង់ទឹកស្លាប់ នៅក្នុង អំឡុងជំនន់ទឹកភ្លៀងជន់លិច បាន បង្ក ផលប៉ះពាល់ លើ ៣៨ឃុំ-សង្កាត់ នៃ ស្រុក ក្រុងចំនួន៧ ពលរដ្ឋ ១៨ ៧១៥គ្រួសារ មនុស្ស រាយ ៧៩ ៨២៨នាក់ ស្រី ៤០ ៥២៩ នាក់ និង ជម្លៀស ទៅ ទួល សុវត្ថិភាព ១ ១៥០គ្រួសារ មនុស្ស រាយ ៤ ១០០ នាក់ ស្ត្រី ១ ៩២៧នាក់ និង កុមារ ១ ១៨៨ នាក់ ។ ជំនន់ទឹកភ្លៀង បាន បង្ក ផល ប់ះ ពាល់ លិច ស្រូវប្រមាណ ២៥ ២២៣ហិកតា ដំឡូង មី ២២២ហិកតា និង ដំណាំ រួមផ្សំ ប្រមាណ ៧៩ហិកតា សត្វពាហនៈ ១០៣ក្បាល ។ ចំណែក ហេ ដ្ឋា រចនា ស ម្ពួ័ ន្ធ រង ផលប៉ះពាល់ លិច សាលារៀន ២៦កន្លែង វត្តចំនួន៩ មណ្ឌល សុខភាព ២កន្លែង ទឹក ហូរ កាត់ ផ្លូវ ៥៤១ខ្សែ ប្រវែង ២២៧ ៣៣៤ម៉ែត្រ ៕