នៅព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយករង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកយាយ លោកតាអាយុ ១០០ឆ្នាំ ឡើង ចំនួន ៣នាក់ បន្ថែមទៀត
១. លោកយាយ ទូច យ៉ុន អាយុ ១០៤ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង
២. លោកយាយ អេង មុំ អាយុ ១០៦ឆ្នាំ រស់នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
៣. លោកតា គង់ សេម អាយុ ១០៤ឆ្នាំ រស់នៅភូមិតាម៉ឺន ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង
សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកតា លោកយាយ នាពេលនេះ គឺទទួលបានក្នុង ១នាក់ ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕
![](https://www.cpp.org.kh/wp-content/uploads/2021/10/119034-1.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/10/119035-6.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/10/119036-7.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/10/119037-2.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/10/119038-8.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/10/119039-7.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/10/119035-4.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/10/119035.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/10/119036.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/10/119036-3.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/10/119038.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/10/119038-4.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/10/119039-5.jpg)