ពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្ស ខេត្តពោធិ៍សាត់


(ពោធិ៍សាត់)៖ រសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្ទេរតំណែងប្រធានគណបក្សខេត្តពោធិ៍សាត់៖
១.) ឯកឧត្តម ម៉ៅ ធនិន ដែលត្រូវបានផ្ទេរភារកិច្ចចេញពីប្រធានគណបក្សខេត្តពោធិ៍សាត់ ពីប្រធានគណៈចលនាមហាជន និងគណៈចលនាយុវជន នៃគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ នឹងដែលត្រូវតែងតាំងជាប្រធានគណបក្សខេត្តកំពត។
២.) ឯកឧត្តម ជាវ តាយ ដែលត្រូវបានផ្ទេរភារកិច្ចពីប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត មកបំពេញភារកិច្ចជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់។